Yearendyearend1140x150

សម្តេច ហ៊ុន សែនបញ្ជាឱ្យខេត្តលុបចោលការតម្រូវឱ្យ«ធ្វើចត្តាឡីស័ក»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ ឧសភានេះ បានបញ្ជាដល់អភិបាលខេត្តមួយចំនួនដែលបានដាក់បម្រាមឱ្យអ្នកចូលខេត្តធ្វើចត្តាឡីស័ក ត្រូវតែធ្វើការកែសម្រួលឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។ការបញ្ជារបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីអភិបាលមួយចំនួន ក្នុងនោះមានខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ បានដាក់បម្រាមនេះ។

សម្តេច ហ៊ុន សែន បានចាត់ទុកការសម្រេចនេះ ធ្វើឱ្យគាំងដល់ក្បាលម៉ាស៊ីនដល់សេដ្ឋកិច្ចរបស់ប្រជាជន និងដូចឃុំប្រជាជនក្នុងទ្រុងមិនឱ្យធ្វើដំណើរទៅណា ដូច្នេះសម្តេចហ៊ុន សែន បានស្នើឱ្យគ្រប់ខេត្តទាំងអស់ ជាពិសេសខេត្តដែលបានចេញសេចក្តីសម្រេចហើយ​ត្រូវកែសម្រួលឡើងវិញជាបន្ទាន់។

បើតាមសម្តេច ហ៊ុន សែន ការបញ្ជាក់នេះ គឺមិនមែនមានន័យថា សម្តេចរារាំងដល់វិធានការការពារការរីករាលដាលកូវីដ-១៩ទេ  តែសម្តេចបានណែនាំឱ្យគ្រប់ខេត្តទាំងអស់ធ្វើឡើងចំពោះអ្នកដែលសង្ស័យ ហើយនាំទៅធ្វើចត្តាឡីស័ក។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង