Yearendyearend1140x150
Img 0571

«កន្លែងចំនួន៣»នៅខេត្តកំពង់ស្ពឺដែលពាក់ព័ន្ធនឹងជំងឺកូវីដត្រូវបានផ្អាកបណ្ដោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកបណ្ដោះអាសន្ន នូវទីតាំងចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ 

ទីកន្លែងចំនួន៣ ដែលពាក់ព័ន្ធករណីឆ្លងកូវីដ ត្រូវបានផ្អាកបណ្ដោះអាសន្ន មានដូចជា៖​

១. «បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា» ស្ថិត នៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

២. «ហាងបាយ ពេជ្រ ស្រីលាភ» ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលអ្នកដំណើរឈ្មោះ ម៉ាត់ អែល មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរពី«ខេត្តព្រះសីហនុ» ទៅ«ខេត្តបាត់ដំបង» និងបានឆ្លងកាត់«ខេត្តកំពង់ស្ពឺ» ហើយចូលហូបអាហារនៅ«ហាងបាយ ពេជ្រ ស្រីលាភ»នោះ ។

៣. «ហាងកាហ្វេ ផល មុំ» ស្ថិតនៅផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះ ប៉េ ថា ភេទប្រុស អាយុ ៤១ឆ្នាំ មានវិជ្ជមានកូវីដ-១៩ បានទៅអង្គុយពិសាកាហ្វេ នៅ«ហាងកាហ្វេ ផល មុំ»នោះ។

ជាថ្មីម្ដងទៀត នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ចំពោះការផ្អាកជាបណ្តោះអាសន្ននេះ ត្រូវចាប់អនុវត្តពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង