Cct850x100 1
1800px x h300px kh

កម្ពុជាមាន«វិស្វករក្នុងវិស័យសំណង់»ចុះបញ្ជីសរុប៤៦២៣នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ រវាង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា សុផារ៉ា

ភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជាមានវិស្វករក្នុងវិស័យសំណង់ចុះបញ្ជីសរុប ៤៦២៣នាក់។ចំនួននេះមានការកើនឡើងជាងពាក់កណ្តាលពេលដែលកម្ពុជាមិនទាន់ចេញច្បាប់សំណង់។នេះបើយោងតាមឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្នុងជំនួបជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានស្ថាបត្យករចុះបញ្ជីសរុប ១១៨១នាក់។ មុនច្បាប់សំណង់មានតែ ៨៣៨នាក់ ក្រោយច្បាប់សំណង់ កើន ៣៤៣នាក់ ស្មើ៤០,៩%ថែមទៀត។ចំណែក វិស្វករក្នុងវិស័យសំណង់ចុះបញ្ជីវិញ មានសរុប ៤៦២៣នាក់ មុនច្បាប់សំណង់មានតែ ២២៧៤នាក់ ក្រោយច្បាប់សំណង់កើន ២៣៤៩នាក់ ស្មើ ១០៣,២%។

ទាក់ទងមន្រ្តីរាជការ អ្នកវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជនសរុប ៦៦៨៧នាក់ បានមកចូលរួមការបណ្តុះបណ្តាលច្បាប់ស្តីពីសំណង់រៀបចំដោយក្រសួង ដនស ក្នុងនោះគ្រូបង្គោលនិងមន្រ្តីជំនាញក្រសួង ៥៩០ នាក់ អាជ្ញាធរថ្នាក់ក្រោមជាតិ ១២៦៦ នាក់ អ្នកវិជ្ជាជីវៈ ៣៨២៤ នាក់ អ្នកមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ១០០៧ នាក់/ក្រុមហ៊ុន។

ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា នៅឆ្នាំ២០១៩ មុនច្បាប់ស្តីពីសំណង់ សំណង់មានលិខិតអនុញ្ញាតមាន ៤៤១០គម្រោង។ដោយឡែក ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមាន ៤៧៨ការដ្ឋាន ស្មើនឹង ៩,៨%នៃចំនួនការដ្ឋានសរុប។

នៅឆ្នាំ២០២០ ក្រោយមានច្បាប់សំណង់ ទោះស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងមានលិខិតអនុញ្ញាតមាន ៤៧៣៤គម្រោងដែលជាចំនួនខ្ពស់។ មានន័យថាប្រជាពលរដ្ឋបានខិតខំចូលរួមអនុវត្តច្បាប់ រីឯការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមានចំនួនតែ ១០៧ការដ្ឋាន ស្មើនឹង ២,២%នៃចំនួនការដ្ឋានសរុប ពោលគឺថយចុះ៧,៧%៕

ពាក្យទាក់ទង: វិស័យសំណង់
Khcct banner

អត្ថបទទាក់ទង