Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ចិនជាប្រភពផ្តល់ជំនួយ«មិនចេះរីងស្ងួត»សម្រាប់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ឧសភានេះ បានប្រកាសបន្តចាក់​វ៉ាក់សាំងដូសទី១ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ហើយសម្តេចបានដាក់គោលដៅស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ខណៈដែលប្រភផ្តល់វ៉ក់សាំងគឺមកពីប្រទេសចិន។

ថ្លែងតាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា​នឹងចាក់វ៉ាក់​សាំងជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់។សម្តេចថ្លែងថា "យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជន់លិចដោយវ៉ាក់សាំង តែបច្ចុប្បន្ននេះយើងចាក់ជូនពលរដ្ឋនៅក្នុងតំបន់ក្រហម។"

ទាក់ទងនឹងប្រភពវ៉ាក់សាំងវិញ សម្តេច ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមានការជួយផ្គត់ផ្គង់ពីប្រទេសចិនដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។

សម្តេច ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យចំនួនអ្នកទទួលការចាក់វ៉ាក់សាំងបានប្រមាណ១លាន ៥សែននាក់ ស្មើនឹង១៥ភាគរយនៃផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង