Yearendyearend1140x150

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន៣មានសិទ្ធិពិនិត្យអ្នកជំងឺកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ Travelscam

ភ្នំពេញ៖ ក្រសួងសុខាភិបាលអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ទីតាំងនឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ។ ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីមានការកកស្ទះដោយសារអ្នកជំងឺកូវីដ១៩មានចំនួនច្រើន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស សេវាសុខាភិបាលឯកជនទាំងនោះមានឈ្មោះ និងអស័យដ្ឋានដូចជា៖ ១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុំស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣.មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៣៨នាក់បន្ថែមទៀតពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ៣៦១នាក់ និងស្លាប់១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង