Cct850x100 1
1800px x h300px kh

ក្រោយបិទខ្ទប់៖រដ្ឋាភិបាលវាយតម្លៃថាជួយ«កាត់ផ្តាច់»ការឆ្លងកូវីដបានទ្រង់ទ្រាយធំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែឧសភា នេះ សេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់អនុវត្តអំឡុងពេល «បញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ» ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញ-ចូលបាន នៅទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី០៦ ខែឧសភាខាងមុខនេះតទៅ។

ក្នុងសេចក្តីណែនាំរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា ការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនេះ បានជួយកាត់ផ្តាច់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ និងល្បឿនលឿន នៃជំងឺនេះក្នុងសហគមន៍ក្នុងភូមិសាស្ត្របិទខ្ទប់ ព្រមទាំងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត នៅទូទាំងប្រទេស ជាពិសេស បានបង្កលក្ខណៈដល់អាជ្ញាធរមានសមត្ថកិច្ចអាចខ្ចប់ការឆ្លងរាលដាលនៃជំងឺនេះ ឱ្យស្ថិតនៅដាច់ដោយដុំៗ ទៅតាមភូមិសាស្ត្រនីមួយៗ។

 ផ្អែកលើស្ថានភាពថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេច បន្តការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះរយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ក្នុងនោះរួមមាន “តំបន់ក្រហម” សម្រាប់ភូមិសាស្រ្តដែល មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍, “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សម្រាប់ភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

តែយ៉ាងណាក៏ដោយ រារដ្ឋាភិបាលបានសម្រេច«បញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ» ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញ-ចូលបាន នៅទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី០៦ ខែឧសភាខាងមុខនេះតទៅ និងបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលរៀបចំការងារដើម្បីអនុត្តន៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង