Yearendyearend1140x150
Img 0571

ក្រសួងព័ត៌មានឱ្យអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានក្នុង«តំបន់ហាមឃាត់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ឧសភានេះ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដោយក្នុងសេចក្តីជូនដឹងនោះក្រសួងព័ត៌មានបានណែនាំឱ្យអ្នកសារព័ត៌មានបញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់។ការណែនាំនេះ គឺបន្ទាប់ពីក្រសួងព័ត៌មានបានសង្កេតឃើញថា ស្ថាប័នសារព័ត៌មានបានចុះផ្សព្វផ្សាយបំពាននឹងបម្រាម។

ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសមួយចំនួនបានចុះយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយ ផ្ទាល់ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយ តម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំបង្កភាពជ្រួល ច្របល់នៅក្នុងសង្គម និងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវដ-១៩ កាន់តែធ្ងន់ធ្ងរទៅៗ។

ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ទៅក្នុងសហគមន៍ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់។ ករណី នៅតែបំពានល្មើសសេចក្តីជូនដំណឹងនេះ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង