Yearendyearend1140x150

ក្រសួងសុខាភិបាល៖«ឆ្លងច្រើន»ដោយសារឧបករណ៍ធ្វើតេស្តរហ័ស (rapid test)

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍/ ហួ ឆេងស៊ីម
/
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល

ភ្នំពេញ៖នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានបង្ហាញពីតួលេខខ្ពស់នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩។ចំនួនអ្នកឆ្លងច្រើននេះ គឺបណ្តាលមកពីការធ្វើតេស្តក៏បានច្រើនជាមួយតេស្តPCR និងឧបករណ៍ធ្វើតេស្តរហ័ស (rapid test)។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នៅក្នុងរយៈជិត៣សប្តាហ៍មកនេះ ការធ្វើតេស្តស្វែងរកកូវីដទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងច្រើន តាមរយៈការធ្វើតេស្តក៏បានច្រើនជាមួយតេស្តPCR ដែលយកសំណាកហើយបញ្ជូនទៅមន្ទីរពិសោធន៍ធំៗដើម្បីធ្វើតេស្ត ទី២គឺការធ្វើតេស្តរហ័សឧបករណ៍ធ្វើតេស្តរហ័ស (rapid test) ដែលអាចជួយឱ្យក្រសួងអាចរកឃើញអ្នកឆ្លងវីដបានលឿន និងបានគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា។

បើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង គ្រាន់តែថ្ងៃទី ៣ ឧសភាម្សិលមិញ ក្រសួងសុខាភិបាល និងពេទ្យធីតា បានបើយុទ្ធនាការធ្វើតេស្តនៅតំបន់មានហានិភ័យក្នុងទីក្រុងភ្នំពេញបានចំនួនជាង៥០០០សំណាក ហើយជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួនជាង៤០០នាក់។អ្នកឆ្លងច្រើននេះ គឺភាគច្រើនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមប្រហែល១០ភាគរយ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេងបន្តថា ការឆ្លងច្រើននៅក្នុងកន្លែងដែលមានការបិទខ្ទប់នេះ គឺជាសកម្មភាពដ៏ល្អក្នុងការលុបបំបាត់ចោលនូវប្រភពចម្លងនៅកន្លែងនីមួយៗបានយ៉ាងមានប្រសិទ្ទិភាព។ ដូចនេះខាងបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលនឹងខិតខំស្វែងរកករណីឆ្លងឱ្យបានកាន់តែច្រើននៅនិងកន្លែងផ្ទាល់។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៣៨នាក់បន្ថែមទៀតពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ៣៦១នាក់ និងស្លាប់១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង