Yearendyearend1140x150
Img 0571

ឯកឧត្តម អ៊ុំ រាត្រី៖ "មិនមានករណីឆ្លងកូវីដនៅក្នុង«ផ្សារសិរីសោភ័ណ»ទេ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«ផ្សារសិរីសោភ័ណ» ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ឧសភានេះ បានប្រកាសឱ្យដឹងថា ពុំមានករណីអាជីវករក្នុង «ផ្សារសិរីសោភ័ណ»ឆ្លងកូវីដ-១៩នោះទេ។ការប្រកាសនេះ គឺមន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមមួយចំនួន និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យមានការភ្ញាក់ផ្អើលតៗគ្នាថា មានការផ្ទុះជំងឺកូវីដ-១៩នៅក្នុងផ្សារមួយនេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា គិតត្រឹមថ្ងៃទី ៣ ឧសភានេះ ក្នុង«ផ្សារសិរីសោភ័ណ»មិនមានអាជីវករក្នុងផ្សារឆ្លងកូវីដនោះទេ ពោលគឺមានតែអ្នកប៉ះពាល់ប្រយោលជាមួយអ្នកជំងឺកូវីដតែប៉ុណ្ណោះ។

បើតាមឯកឧត្តមអភិបាល នៅថ្ងៃនេះក្រុមការងារខេត្តបានចុះពិនិត្យទីតាំងជាក់ស្តែង នៅផ្សារសិរីសោភ័ណ ,ផ្ទះ និងមន្ទីរពេទ្យសិរីសោភ័ណ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ប្រយោលលើករណីបុរសម្នាក់ មានវិជ្ជមានកូវីដ១៩ រស់នៅភូមិភ្នំកន្ទួតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ( ការធ្វើតេសបឋម rapid test)។

ឯកឧត្តមអភិបាលខេត្ត អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ មានការចូលរួមសហការចូលរួមអនុវត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងក្រុមគ្រូពេទ្យ ដើម្បីដោះស្រាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៍កាចសាហាវនេះ ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ៣ ឧសភានេះ ខេត្ត​បន្ទាយមានជ័យ បាន​កើតការឆ្លង​​​រាលដាល​យ៉ាងធ្ងន់ធ្ងរ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ៥៦៥ នាក់។ ករណី​ឆ្លង​​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅ​ទីក្រុង​ប៉ោយប៉ែត​ ជា​មណ្ឌល​កាស៊ីណូ​និង​ច្រក​​ចរាចរណ៍​ទំនិញ​ជាប់​ព្រំដែន​ថៃ។ ​ភាគច្រើន​អ្នក​ឆ្លង​ជា​ជន​បរទេស ក្នុង​នោះ​ជនជាតិ​ឥណ្ឌូណេស៊ី​មាន​ចំនួន​ច្រើន​ជាងគេ និងបាន​បិទ​ខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ហើយ​ដាក់​ភូមិ​សាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ជាតំបន់​ក្រហម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្សារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង