Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៨៤១នាក់ និងជាសះស្បើយ ៦១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៨៤១នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ៦១នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៨៤១នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ អ្នកឆ្លងនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ រហូតទៅដល់ ៥២៥នាក់ ហើយខេត្តបន្ទាយមានជ័យ ១៥៣នាក់ , ខេត្តព្រះសីហនុ ៦២នាក់ , ខេត្តកណ្ដាល ៣៣នាក់ , ខេត្តកំពង់ចាម ២១នាក់ , ខេត្តកំពង់ធំ ១៥នាក់ , ខេត្តតាកែវ ០៩នាក់ ,  ខេត្តត្បូងឃ្មុំ ០៩នាក់, ខេត្តសៀមរាប ០៧នាក់, ខេត្តកំពង់ស្ពឺ ០៦នាក់ និងខេត្តព្រៃវែង ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥៣៦១នាក់ ជាសះស្បើយចំនួន ៥៤៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៨១៨នាក់ ហើយករណីស្លាប់ ១០៦នាក់៕


Khcct banner

អត្ថបទទាក់ទង