Yearendyearend1140x150

ខ្មែរឥស្លាមចំនួន២៣នាក់ ក្នុងចំណោម ៧៩នាក់ដែលទៅម៉ាឡេស៊ី ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ជនជាតិខ្មែរឥស្លាម៧៩នាក់ដែលសង្ស័យថា នាំមេរោគកូវីដ១៩មកកាន់កម្ពុជា គឺត្រូវបានពិនិត្យរួចរាល់អស់ហើយ ក្នុងនោះមាន២៣នាក់ដែលមានផ្ទុកកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក អូស្មាន ហាស្សាន់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីផលប៉ៈពាល់នៃជំងឺកូវីដ១៩ មកលើសហគមន៍ឥស្លាមនៅកម្ពុជា។ 

លោកទេសរដ្ឋមន្រ្តី អូស្មានហាស្សាន់ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃ១៩ មីនានេះ បានបញ្ជាក់ថា អ្នកទាំង៧៩នាក់ដែលជាជនជាតិខ្មែរកាន់សាសនាឥស្លាម ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី គឺត្រូវបានក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាលកម្ពុជា ពិនិត្យ និងធ្វើតេស្តរកកូវីដ១៩ រួចរាល់អស់ហើយ ក្នុងនោះមាន២៣ នាក់មានផ្ទុកកូវីដ១៩។ ហើយបច្ចុប្បន្ន អ្នកទាំងអស់នោះកំពុងស្ថិតក្រោមការថែរក្សា និងការពារ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ទីរសុខាភិបាលផ្សេងៗក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ជាថ្មីបន្ថែមថា ចំពោះអ្នកទាំង៧៩ និងមាន២៣ នាក់មានផ្ទុកកូវីដ១៩នោះ មិនមែនឆ្លងនៅកម្ពុជាទេ គឺឆ្លងនៅពេលដែលពួកគាត់ទៅចូលរួមក្នុងពិធីបុណ្យនៅប្រទេសម៉ាឡេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង