Yearendyearend1140x150

តុលាការខេត្តព្រះសីហនុចេញដីការឃុំខ្លួនបុគ្គល០៣នាក់ពីបទរារាំងការអនុវត្តវិធានការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ តុលាការសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុគ្គលចំនួន០៣នាក់ពីបទៈ រារាំងដល់ការអនុវត្តវិធានការ។នេះបើតាមការថ្លែងឱ្យពីអ្នកនាំពាក្យខេត្តព្រះសីហនុ។

បើតាមអ្នកនាំពាក្យបុគ្គលទាំង៣នាក់នោះមានដូចជា៖១-ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២-ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣-ឈ្មោះ កែវ ធាន ហៅ ខេម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនទាំង០៣នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុពីបទៈ រារាំងដល់ការអនុវត្តវិធានការ ប្រព្រឹត្តនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣, មាត្រា ៤ និងមាត្រា ១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង