Cct850x100 1
1800px x h300px kh

អ្នកជំងឺកូវីដចំនួន«៦នាក់»បានទទួលមរណភាពដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ឧសភា នេះ បានប្រកាសពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៦នាក់ រួមមាន៖ បុរសអាយុ៧១ឆ្នាំ , ស្ត្រីអាយុ៧១ឆ្នាំ , ស្ត្រីអាយុ៧៦ឆ្នាំ , បុរសអាយុ៦១ឆ្នាំ , បុរសអាយុ៥៩ឆ្នាំ និងបុរសអាយុ៤៥ឆ្នាំ។  

ក្រសួងសុខាភិបាល បានបញ្ជាក់ពីស្ថានភាពរបស់អ្នកស្លាប់ទាំង ៦នាក់ខាងលើរួមមាន៖

១) របាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង១១ និង២០នាទី ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺលើសសម្ពាធឈាមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក៏រកឃើញមានវិជ្ជមានកូវីដ១៩។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ព្រឹកម៉ោង៧ និង១០នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩ លើអ្នកមានជំងឺលើសសម្ពាធឈាមប្រចាំកាយ។

២) របាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង១៤ និង១៥នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ១៩ និងមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ប៉ុន្តែដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

៣) របាយការណ៍ពី«មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ» បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៧៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង៨ និង៤០នាទី ដោយមានអាការៈក្តៅខ្លួនហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ហើយរកឃើញមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវិរុសកូវីដ-១៩។

៤) របាយការណ៍ពី«មណ្ឌលសុខភាពចាក់អង្រែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ១១ និង៣០នាទី ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ រកឃើញមានវិជ្ជមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះ តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩ និង០០នាទី ដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

៥) របាយការណ៍ពី«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១ និង៣០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ល្ងាចម៉ោង៥ និង៤៨នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវិរុសវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

៦) របាយការណ៍ពី«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤៥ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយសារការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០០ និង៤៨នាទី ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕



ពាក្យទាក់ទង: កូវីដ ស្លាប់
Khcct banner

អត្ថបទទាក់ទង