Cct850x100 1
1800px x h300px kh

កម្ពុជាជាប់លេខ២ក្នុងតំបន់អាស៊ានដែលចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលជាប្រទេសចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់អាស៊ាន។ចំណាត់ថ្នាក់នេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យនូវជំហានដំបូលរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្ន តម្រូវការវ៉ាក់សាំងកូវីដ-១៩ មានការកើនឡើងយ៉ាងច្រើនលើសលប់ ហើយការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងពិភពលោក នៅមានកម្រិតតិចតួច។

បច្ចុប្បន្ន តម្រូវការវ៉ាក់សាំងកូវីដ-១៩ មានការកើនឡើងយ៉ាងច្រើនលើសលប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទូទាំងពិភពលោក ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងពិភពលោក នៅមានកម្រិតតិចតួចនៅឡើយ។

ក្នុងពេលដែលប្រទេសជាច្រើនបានស្ទុះស្ទាក្នុងការបញ្ជាទិញវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន ព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន បន្ថែមលើជំនួយដែលផ្តល់ដោយភាគីមិត្តចិន ដើម្បីជំរុញការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមសារជាសំឡេងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ បានប្រកាសដាក់ចេញនូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបាន ១លានដូស ក្នុង១ខែ។ការប្រកាសនេះ ធ្វើឡើងខណៈវ៉ាក់សាំងដែលជាជំនួយ និងជាការទិញរបស់កម្ពុជាបានមកដល់ ជាបន្តបន្ទាប់។

គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៩៨,៨៥១នាក់។បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលជាប្រទេសចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់អាស៊ាន៕

Khcct banner

អត្ថបទទាក់ទង