Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៧៣០នាក់ និងជាសះស្បើយ ១៦៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០១ ខែឧសភា ឆ្នាំ២០២១  មានចំនួន ៧៣០នាក់បន្ថែមទៀត ក្នុងនោះមាន ៧២៨នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ១៦៩នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៧៣០នាក់ខាងលើ មាន ២ករណីជាអ្នកដំណើរចូលកម្ពុជា និង៧២៨នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ អ្នកឆ្លងនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ រហូតទៅដល់ ៤៥៤នាក់ ហើយខេត្តព្រះសីហនុ ១២៤នាក់ , ខេត្តកណ្ដាល ១០៧នាក់ , ខេត្តកំពង់ធំ ១៤នាក់ , ខេត្តតាកែវ ១១នាក់ , ខេត្តព្រៃវែង ០៦នាក់ , ខេត្តត្បូងឃ្មុំ ០៥នាក់, ខេត្តកំពង់ចាម ០៤នាក់ , ខេត្តសៀមរាប ០២នាក់, ខេត្តស្ទឹងត្រែង ០១នាក់ , ខេត្តពោធិ៍សាត់  ០១នាក់ និងខេត្តកំពត ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៤៥២០នាក់ ជាសះស្បើយចំនួន ៥៣៦៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩០៤០នាក់ ហើយករណីស្លាប់ ១០៣នាក់៕



Khcct banner

អត្ថបទទាក់ទង