Yearendyearend1140x150

ពលរដ្ឋជនជាតិខ្មែរ«២នាក់»នៅខេត្តសៀមរាបបានជាសះស្បើយពីជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា នេះ បានប្រកាសពីអ្នកជំងឺកូវីដចំនួន ២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ 

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តាមរយៈក្រុមគ្រូពេទ្យនៃ«មន្ទីរពេទ្យបង្អែកខេត្តសៀមរាប» បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្តទៀត ដើម្បីតានដានសុខភាពរបស់ខ្លួន។ 

អ្នកជាសះស្បើយចំនួន ២នាក់ខាងលើ រួមមាន៖ ឈ្មោះ ពៅ ឧហ្សាហ៍ ភេទស្រី អាយុ ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វេលឹង្គ១០០០ នៅខេត្តសៀមរាប។ ចំណែកម្នាក់ទៀត ឈ្មោះ ជឿម ផល្លា ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ 

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១៤នាក់ នៅសល់អ្នកជំងឺកូវីដចំនួន ២៣នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅ«មន្ទីរពេទ្យបង្អែកខេត្តសៀមរាប»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ 

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង