Yearendyearend1140x150
Img 0571

អគ្គិភ័យនៅក្នុងមន្ទីរពេទ្យបានសម្លាប់អ្នកជំងឺCOVID-19យ៉ាងតិច១៨នាក់នៅឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ អគ្គិភ័យបានឆាបឆេះនៅក្នុងមន្ទីរពេទ្យដែលត្រូវបានកំណត់សំរាប់ព្យាបាលកូវីដ ១៩ នៅ Brochi, Gujarat ប្រទេសឥណ្ឌានៅព្រឹកព្រលឹមថ្ងៃទី ១ ដោយបានសម្លាប់អ្នកជំងឺយ៉ាងហោចណាស់ចំនួន ១៨ នាក់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ្នកជម្ងឺជិត ៥០ នាក់នៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានផ្ទេរទៅមន្ទីរពេទ្យផ្សេងទៀតដើម្បីព្យាបាល។ មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយអាជ្ញាធរបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

ថ្មីៗនេះការរីករាលដាលនៃកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានវិវត្តយ៉ាងឆាប់រហ័ស ធ្វើឲ្យសម្ពាធនៃការព្យាបាលនៅមន្ទីរពេទ្យបានបន្តកើនឡើង ហើយឧប្បត្តិហេតុ សុវត្ថិភាពសាធារណៈ ដែលពាក់ព័ន្ធបានកើតឡើងពីពេលមួយទៅពេលមួយ។

នៅថ្ងៃទី ២៣ ខែមេសាអគ្គិភ័យបានឆាបឆេះនៅក្នុងមន្ទីរពេទ្យដែលបានកំណត់សម្រាប់ Covid-19 នៅ Maharashtra ដោយបានសម្លាប់អ្នកជំងឺ Covid-19 យ៉ាងហោចណាស់ ១៣ នាក់។ និងអគ្គិភ័យនៅក្នុងមន្ទីរពេទ្យនៅBrochi, Gujaratប្រទេសឥណ្ឌាបានសម្លាប់មនុស្ស ១៨ នាក់ទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង