Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣៨៨នាក់ និងជាសះស្បើយ ៤៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី៣០ ខែមេសា នេះ មានចំនួន ៣៨៨នាក់បន្ថែមទៀត ក្នុងនោះមាន ៣៨៧នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ៤៨នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៣៨៨នាក់ខាងលើ មាន១ករណីជាពលករខ្មែរមកពីថៃ និង៣៨៧នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៣៣១នាក់ ហើយខេត្តកណ្ដាល ០៤នាក់ , ខេត្តបន្ទាយមានជ័យ ៣៥នាក់ , ខេត្តតាកែវ ០២នាក់ , ខេត្តសៀមរាប ០១នាក់, ខេត្តកំពង់ស្ពឺ ០៣នាក់ , ខេត្តកំពង់ចាម ០២នាក់ , ខេត្តព្រៃវែង ០៨នាក់ និងខេត្តស្វាយរៀង ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣៧៩០នាក់ ជាសះស្បើយចំនួន ៥២០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨៤៨៧នាក់ ហើយករណីស្លាប់ ៩៦នាក់៕


Khcct banner

អត្ថបទទាក់ទង