Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែនសរសេរលិខិតទៅលោកស៊ី ជីនពីង«សុំទិញវ៉ាក់សាំង»ចំនួន៦លានដូសទៀត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ី ជិនភីង និង​សម្តេច ហ៊ុន សែន នាជំនួបនៅភ្នំពេញកាលពីឆ្នាំ២០១៦។ 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា បានសរសេរជាលិខិតមួយច្បាប់ដាក់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម«សុំទិញវ៉ាក់សាំង»ចិន ចំនួន៦លានដូសបន្ថែមទៀតនៅពេលខាងមុខនេះ។នេះបើតាមប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ មេសា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian បានថ្លែងថា លោកកាលពីថ្ងៃទី ២៨ មេសា បានទទួលលិខិតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដាក់ស្នើទៅកាន់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីស្នើសុំទិកវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសទៀត។

បើតាមឯកឧត្តម Wang Wentian សម្តេច ហ៊ុន សែន ស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសនេះ គឺគ្រោងបញ្ជូនមកនៅក្នុងខែឧសភា និងខែមិថុនាខាងមុខនេះ ហើយបច្ចុប្បន្នស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះ។

គួរបញ្ជកា់ថា គិតត្រឹមថ្ងៃទី ៣០ មេសានេះ កម្ពុជាបានទទួលវ៉ាក់សាំងជិត ៤ លានដូសរួចហើយដែលភាគច្រើនជាជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលប្រទេសកម្ពុជាបានទទួលរួចហើយរួមមានវ៉ាក់សាំងស៊ីណូហ្វាមដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២ លានដូសទិញពីប្រទេសចិន និងវ៉ាក់សាំងដែលត្រូវបានផ្តល់ដោយកម្មវិធី Covax ចំនួន ៣២៤ ០០០ដូស ពីអង្គការសុខភាពពិភពលោក។

បើតាមគម្រោង នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ១០ លានដូស និង គ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង ១០ លាននាក់។ ប្រទេសចិនត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រដ៏សំខាន់ចំពោះប្រទេសកម្ពុជាដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងតាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ ៕

Khcct banner

អត្ថបទទាក់ទង