Cct850x100 1

ជនជាតិខ្មែរឥស្លាមនៅខេត្តពោធិ៍សាត់ ១០នាក់ ត្រូវអាជ្ញាធរដាក់ឱ្យនៅដោយឡែក

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
ការយកសំណាកលើជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19។រូបភាពពីលោក ខៀវ កាញារីទ្ធ

ខេត្តពោធិ៍សាត់៖ ជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19 ដាក់នៅដោយឡែកពីគ្រួសារ និងសាច់ញាតិ អោយគ្រប់រយៈពេល ១៤ថ្ងៃ និងត្រូវរក្សាអនាម័យដៃ ជាប្រចាំ។នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

តែយ៉ាងណាបើតាមរបាយការណ៍ ជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19 ជាលទ្ធផលផ្លូវការ អ្នកទាំង១០នាក់ ដែលបានធ្វើការពិនិត្យរកមេរោគ COVID-19 មិនមានផ្ទុកមេរោគ COVID-19ទេ។

 លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ បើតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ ( Covid-19 ) នៅក្នុងសំណាក របស់បងប្អូន ជនជាតិខ្មែរឥស្លាម រួមទាំងអ្នកបើកបរ ចំនួន ១០នាក់នោះឡើយ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង