Cct850x100 1
1800px x h300px kh

មនុស្ស«៦នាក់»ទៀតនៅខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានទទួលលទ្ធផលបញ្ជាក់ពី«វិទ្យាស្ថានសុខភាពសាធារណៈ»ថា មានមនុស្សចំនួន ០៦នាក់បន្ថែមទៀតហើយ រកឃើញមានវិជ្ជមានកូវីដ-១៩ រួមមាន៖ កម្មការីនី ០២នាក់ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ, ស្ត្រីម្នាក់ជនជាតិខ្មែរ អាយុ ២២ឆ្នាំ និងស្រ្តីជាម្តាយ ម្នាក់អាយុ ៥២ឆ្នាំ នៅស្រុកស្រីសន្ធរ, បុរសម្នាក់ជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ នៅស្រុកកងមាស និងម្នាក់ទៀតអាយុ៦៥ឆ្នាំ នៅស្រុកចំការលើ៕ 

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ពលរដ្ឋដែលរស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក, ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ, ភូមិរកាអា ឃុំរកាអា ភូមិកោះតាង៉ោ ឃុំសូគង ស្រុកកងមាស, ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងបងប្អូនរស់នៅ ក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ កុយ ស្រីកែវ ភេទស្រី អាយុ ២២ឆ្នាំ ភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

២-ឈ្មោះ ហួរ មួយរភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវជាម្តាយអ្នកជំងឺឈ្មោះ កុយ ស្រីកែវ (ឈ្មោះខាងលើ)។

៣-ឈ្មោះ សម្បត្តិ វ៉ាន់ឌី ភេទស្រី អាយុ ២៥ឆ្នាំ ជាកម្មការនីរោងចក្រ(៧អ៊ិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

៤-ឈ្មោះ រ៉េន ស៊ីនាត ភេទស្រី អាយុ២៧ឆ្នាំ ជាកម្មការនីរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល រស់នៅភូមិរកាមា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ 

៥-ឈ្មោះ បួន ប៊ុណ្ណាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ 

៦-ឈ្មោះ យិន ឡៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់ខាងលើ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងកំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង០១២ ៧៣៦ ៧៥៥។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ ចេញនូវវិធានការបន្ទាន់សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ ភូមិកោះតាង៉ោល ឃុំសូរគង, ភូមិរការអា ឃុំរការអា ស្រុកកងមាស, ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងភូមិព្រែកដំបូក្រោម ឃុំព្រែកដំបូក ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងបិទរយៈពេល ១៤ថ្ងៃ នូវបន្ទប់ព្យាបាលជំងឺ បើ គុនថាច នៅភូមិស្រែប្រាំង ឃុំតាប្រក ស្រុកចំកាលើ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត។

ហេតុនេះ អាជ្ញាធរ បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ បងប្អូន កម្មករ-កម្មការិនី, អាជីវករផ្សារអូរឡាំពិច រាជធានីភ្នំពេញ និងមិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹង អ្នកជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចបានជម្រាបជូនខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ»ដោយទទួលខុសត្រូវខ្ពស់បំផុត៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង