Yearendyearend1140x150

ពេទ្យធ្មេញនៅទីក្រុង Mumbai ចូលរួមព្យាបាលអ្នកជម្ងឺ COVID-១៩ ខណៈករណីថ្មីនៅតែបន្តកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ ពេទ្យធ្មេញមួយក្រុមនៅទីក្រុង Mumbai ប្រទេសឥណ្ឌា បានចូលរួមក្នុងសមរភូមិជួរមុខ ដើម្បីព្យាបាលអ្នកជម្ងឺ COVID-១៩ ខណៈប្រទេសនេះកំពុងតែដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងដែលមានចំនួនច្រើនជាងគេបំផុត។

នៅ NESCO ដែលជាមជ្ឈមណ្ឌលថែរក្សានិងព្យាបាលអ្នកជំងឺកូវីដ១៩ធំជាងគេនៅទីក្រុង Mumbai គ្រូពេទ្យប្រមូលផ្តុំរាល់ម៉ោង ដើម្បីវាយតម្លៃអំពីគ្រែព្យាបាល ដែលអាចរកបានចំនួន ២០០០ គ្រែនៅពេលនេះ ត្រូវបានត្រួតពិនិត្យ ហើយពួកគេត្រូវផ្លាស់ប្តូរអ្នកជំងឺឥតឈប់ឈរពីគ្រែ ICU និងទទួលយកអ្នក ដែលត្រូវការថែទាំចាំបាច់។

ក្រុមវេជ្ជបណ្ឌិត Dr. Sapna Rao និងក្រុមរបស់នាង បានមកជុំគ្នាបន្ទាប់ពីមានការខ្វះខាតយ៉ាងខ្លាំងពីគ្រូពេទ្យ ដើម្បីព្យាបាលអ្នកជម្ងឺកូវីដ-១៩ ។ រហូតមកដល់ពេលនេះពួកគេបានព្យាបាលអ្នកជំងឺបានយ៉ាងជោគជ័យជាង ១៤.០០០ នាក់។

វេជ្ជបណ្ឌិត Neelam Andrade ដែលដឹកនាំគ្រូពេទ្យទន្តពេទ្យនិយាយថា នេះគឺជាពេលវេលាដ៏លំបាកជាពិសេសសម្រាប់ពួកគេ។ នាងនិយាយថា វាពិបាកក្នុងការមានសង្ឃឹមជាមួយនឹងការស្លាប់ដែលនៅចំពោះមុខ។ ប៉ុន្តែពួកគេបានជ្រើសរើសនៅជាប់នឹងមុខតំណែងរបស់ពួកគេ និងការពារសុខភាពនិងសុខុមាលភាពសាធារណៈ។

រលកទី ២ បានវាយប្រហារទីក្រុង Mumbai ក្នុងសប្តាហ៍ដំបូងនៃខែមេសា ហើយក្នុងពេលតិចជាង ១៥ ថ្ងៃមានករណី COVID-១៩ ជិត ៥ ម៉ឺនករណីនៅក្នុងទីក្រុង។ ប្រព័ន្ធសុខាភិបាលទាំងមូលត្រូវបានគ្របដណ្ដប់ដោយការកើនឡើងថ្មីនេះ ហើយចំនួនគឺធ្ងន់ធ្ងរសម្រាប់ អ្នកដែលបម្រើការនៅជួរមុខនៃរោគរាតត្បាតនេះ។

វេជ្ជបណ្ឌិត Sapna បាននិយាយថា នាងមានសាច់ញាតិអ្នកជំងឺមកអង្វរសុំមើលមនុស្សជាទីស្រលាញ់របស់ពួកគេ ប៉ុន្តែនាងត្រូវបណ្តេញពួកគេចេញដោយសារហេតុផលសុវត្ថិភាព ដែលនេះជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចសម្រាប់ភាគីទាំងសងខាង។

ផលប៉ះពាល់នៃរលកទី ២ បានធ្វើឲ្យទីក្រុង Mumbai ស្ថិតនៅក្រោមការបិទទ្វារយ៉ាងតឹងរឹងអស់រយៈពេលជាង ៣ សប្តាហ៍ ហើយបុគ្គលិកពេទ្យដូចជា វេជ្ជបណ្ឌិត Neelam និងក្រុមការងារកំពុងធ្វើការមិនឈប់ឈរ ដើម្បីបន្ថយការរាលដាលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង