Yearendyearend1140x150

អាមេរិកផ្គត់ផ្គង់សម្ភារៈកូវីដ១៩ ប្រមាណជាង ១០០ លានដុល្លារអាមេរិកទៅឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនសម្ភារៈផ្គត់ផ្គង់ដែលមានតម្លៃជាង ១០០ លានដុល្លារអាមេរិកទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណី COVID-១៩ ។នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការផ្គត់ផ្គង់ដែលនឹងចាប់ផ្តើមមកដល់នៅថ្ងៃព្រហស្បតិ៍និងបន្តចូលសប្តាហ៍ក្រោយរួមមាន ស៊ីឡាំងអុកស៊ីសែនចំនួន ១០០០ ម៉ាសN95 ចំនួន ១៥ លាន និងការធ្វើរោគវិនិច្ឆ័យរហ័ស ១ លាន។

សេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិកក៏បានប្តូរទិសដៅបញ្ជាទិញរបស់ខ្លួននូវគ្រឿងផ្គត់ផ្គង់ផលិតកម្ម AstraZeneca (AZN.L) ទៅកាន់ប្រទេសឥណ្ឌា ដែលនឹងអនុញ្ញាតឱ្យខ្លួនផលិតវ៉ាក់សាំង COVID-19 ចំនួនជាង ២០ លានដូស។

សេតវិមានគូសបញ្ជាក់ពីជំនួយនេះថា ដូចគ្នានឹងប្រទេសឥណ្ឌាបានបញ្ជូនជំនួយទៅសហរដ្ឋអាមេរិកដែរនៅពេលមន្ទីរពេទ្យរបស់អាមេរិកមានភាពតានតឹងនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត ហើយសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តជួយប្រទេសឥណ្ឌាក្នុងពេលមានតម្រូវការនេះ។

ចំនួនមនុស្សស្លាប់របស់ប្រទេសឥណ្ឌាដោយសារកូវីដ១៩ បានកើនឡើងដល់ ២០.០០០០ នាក់ កាលពីថ្ងៃពុធដែលកាន់តែអាក្រក់ទៅ ៗ ដោយសារកង្វះគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បាននាំមកនូវករណីថ្មីចំនួន ៣៦០.៩៦០ ដែលជាចំនួនធំបំផុតនៅលើពិភពលោក ដោយមានការឆ្លងសរុបនៅឥណ្ឌារហូតដល់ជិត ១៨ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង