Yearendyearend1140x150

ចិនផ្ដល់ជំនួយឱសថបុរាណចិនដែលមានតម្លៃ«២០ម៉ឺនដុល្លារអាមេរិក»ជូនកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះ បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN មានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រសួងសុខាភិបាលកម្ពុជា។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតចិននៅម្ពុជា។

បើតាមស្ថានទូតចិន ជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជុំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ ជាមិនខាន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN»។ តាមរយៈនៃការចេញវិញ្ញាបនបត្រនេះ មានន័យថា ថ្នាំនេះ ត្រូវបានអនុញ្ញាតឱ្យចរាចរ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ឱសថបុរាណចិននោះ មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ករឺឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។

នៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហាន ប្រទេសចិន ថ្នាំនេះ ត្រូវចិនអនុញ្ញាតអោយប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានលក្ខណៈធូរស្រាល។ ជំនួយនៃឱសថបុរាណចិន LIANHUA QINGWEN នេះ បានបង្ហាញពីទឹកចិត្តនៃមិត្តភាពដែកថែប ដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង