Cct850x100 1
1800px x h300px kh

ចិនផ្តល់ជំនួយឱសថបុរាណចិន«LIANHUA QINGWEN»៨៨០០០ប្រអប់ដល់កម្ពុជាថ្ងៃស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ: យោងតាមប្រភព ដែលស៊ីស៊ីថាមស៍ទទួលបាន គឺនៅព្រឹកស្អែក ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់អំណោយ ឱសថបុរាណចិន «LIANHUA QINGWEN» ចំនួន ៨៨០០០ប្រអប់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជា។

ចំពោះពិធីប្រគល់អំណោយនេះ នឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ទីតាំងនៅក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN»។ តាមរយៈនៃការចេញវិញ្ញាបនបត្រនេះ មានន័យថា ថ្នាំនេះ ត្រូវបានអនុញ្ញាតឱ្យចរាចរ នៅក្នុងទីផ្សារប្រទេសកម្ពុជា។

ឱសថបុរាណចិន «LIANHUA QINGWEN»នេះ មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ករឺឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។

សូមបញ្ជាក់ផងដែរថា នៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហាន ប្រទេសចិន ថ្នាំនេះ ត្រូវចិនអនុញ្ញាតិអោយប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានលក្ខណៈធូរស្រាល។

គួររំលឹកថា យោងតាមការណែនាំពីវេជ្ជបណ្ឌិត ចំពោះអ្នកជំងឺដែលមានជំងឺលើសឈាម ជំងឺបេះដូង ត្រូវប្រើវាដោយប្រយ័ត្នប្រយែងផងដែរ។ ដោយឡែក ឯអ្នកដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ដូចជា ជំងឺថ្លើម ទឹកនោមផ្អែម និងជំងឺក្រលៀនជាដើម គួរតែប្រើថ្នាំនេះតាមការណែនាំរបស់គ្រូពេទ្យជាចាំបាច់៕ 

Khcct banner

អត្ថបទទាក់ទង