Yearendyearend1140x150

រោងចក្រ៦០និងក្រុមហ៊ុនដទៃក្នុងតំបន់លឿងអាចដំណើរការឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ។

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព័ណ៌លឿងចំនួនប្រហែលជា១៨ម៉ឺន-២០ម៉ឺននាក់ អាចនឹងចាប់ផ្តើមដំណើរការងាររបស់ខ្លួនឯងឡើងវិញ ដែលគិតក្នុងកម្រិតមួយមានប្រហែលជា៦០ភាគរយនៃចំនួនកម្មករ ក្នុងនោះរោងចក្រទាំង៦០ ឬក៏ក្រុមហ៊ុនដទៃផ្សេងទៀតដែលរដ្ឋាភិបាលសម្រេចឲ្យបើកដំណើរការ។ ដោយឡែកទោះបីជារោងចក្រ ឬក្រុមហ៊ុននក្នុងតំបន់ដទៃទៀតអាចបើកដំណើរការបាន ប៉ុន្តែបុគ្គលិក ឬកម្មករដែលស្ថិតនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំគឺមិនទាន់អាចចេញពីតំបន់នោះ មកធ្វើការបាននៅឡើយទេ។ នេះបើតាមប្រសាសន៍របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ។

លោក ហេង សួរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី២៨ មេសានេះ ថាកំឡុងពេលកន្លងទៅនេះ គឺមានមនុស្សប្រហែលជា១លាន២សែននាក់ដែលរងផលប៉ះពាល់ ហើយនិងមានរោងចក្រសហគ្រាសប្រហែលជិត៨ពាន់ ដែលរងផលប៉ះពាល់។ ប៉ុន្តែតាមរយៈការបម្រែបម្រួលព័ណ៌ដែលតំបន់ខ្លះទៅជាព័ណ៌លឿងដែលរាជរដ្ឋាភិបាលដែលអាចដំណើរការអាជីវកម្មឡើងវិញ ក្នុងនោះមានជារោងចក្រមានប្រហែលជា៦០រោងចក្រដែលអាចដំណើរឡើងវិញបាន ហើយនិងតំបន់តូចៗដទៃផ្សេងទៀតនៅក្នុងតំបន់លឿងនេះ ក៏អាចដំណើរការវិញបានដែរ។

បើតាមលោក ហេង សួរ បានបញ្ជាក់ថា ទោះបីជារោងចក្រ ឬក្រុមហ៊ុននក្នុងតំបន់ដទៃទៀតអាចបើកដំណើរការបាន ប៉ុន្តែបុគ្គលិក ឬកម្មករដែលស្ថិតនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំគឺមិនទាន់អាចចេញពីតំបន់នោះ មកធ្វើការបាននៅឡើយទេ។ នៅក្នុងសេចក្តីសម្រេច០៥៤ ក៏អាស្រ័យលើអាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ ហើយនិងក្រុង ជាអ្នកពិនិត្យវាយតម្លៃបន្ថែម ប្រសិនជាស្ថិតនៅក្នុងតំបន់លឿង ប៉ុន្តែទីតាំងនេះ ឬមួយអាជីវកម្មប្រភេទនេះ ដែលវាអាចបង្កនូវការរីករាលដាលផ្ទុះជំងឺកូវីដ គឺថាខណ្ឌ រាជធានី ឬខេត្ត អាចបិទបន្ថែម។ ទោះបីជារដ្ឋាភិបាលសម្រេចឲ្យបើកដំណើរការងារ ឬអាជីវកម្ម ក៏ត្រូវតែគោរពវិធានការ និងស្ថានភាពជាក់ស្តែងនៅតែជាលក្ខខណ្ឌចាំបាច់ ពោលគឺអាស្រ័យលើអាជ្ញាធរមូលដ្ឋានជាអ្នកកំណត់បន្ថែមទៀត។

ទន្ទឹមនេះ លោក ហេង សួរ បានបញ្ជាក់បន្តថា ដើម្បីដោះស្រាយបញ្ហាការដឹកជញ្ជូនកម្មករនយោជិកនៅក្នុងដំណាក់កាលនេះ ក្រសួងការងារកំពុងតែធ្វើការជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់ នៅក្នុងដំណាក់កាលអន្តរកាល ក្នុងពេលដែលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង រហូតដល់ពេលដែលចាក់វ៉ាក់សាំងចប់ និងក្រោយពេលចាក់វ៉ាក់សាំងដូសទី២លើសពី២០ថ្ងៃនេះ គឺនឹងមានភាពស៊ាំ នៅក្នុងសហគមន៍ដែល៩០%នៃកម្មករបានចាក់នៅក្នុងសហគមន៍។ ចំណុចសំខាន់គឺត្រូវធានាថាកន្លែងការងាររបស់កម្មករ នយោជិក ត្រូវតែមានវិធានសុខាភិបាលដោយច្បាស់ថា មិនមានអ្នកមានវិជ្ជមានកូវីដនៅក្នុងរោងចក្រ ឬក្រុមហ៊ុនរបស់ខ្លួន និងចំណុចទី២ត្រូវធានាថាកន្លែងដែលកម្មករស្នាក់នៅក៏ជាកន្លែងដែលមានសុវត្តិភាព គ្មានអ្នកចម្លងកូវីដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង