Yearendyearend1140x150

ក្រសួងពាណិជ្ជកម្ម៖គ្មាន«ទំនិញឡើងថ្លៃហួសហេតុ»ក្នុងកំឡុងពេលបិទខ្ទប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្ម។

ភ្នំពេញ៖ នៅក្នុងកំឡុងពេលបិទខ្ទប់តំបន់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាទូទៅសង្គេតឃើញថាទំនិញពុំមានការឡើងថ្លៃហួសហេតុ ដោយសារតែពុំមានបាតុភាពខ្វះទំនិញសម្រាប់ផ្គត់ផ្គង់។ ទំនិញសម្រាប់លក់នៅមានគ្រប់គ្រាន់ ហើយសកម្មភាពនៃការចែកចាយ និងការដឹកជញ្ជូននៅតែបន្ត ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាការចូលរួមពីវិស័យឯកជននានា។ នេះបើតាមការលើកឡើងរបស់លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្ម។លោក ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្ម។

លោក ប៉ែន សុជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី២៨ មេសានេះ ថាយោងតាមសេចក្តីសម្រេចលេខ៥៤ ដែលទើបតែចុះហត្ថលេខាកាលពីថ្ងៃទី២៧មេសា បានសម្រេចបន្ថែមភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដោយមានការចូលរួមពីវិសយឯកជន ដើម្បីលក់ឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរសព្ទ ឬអនឡាញ ឬការដឹកជញ្ជូនតាមទីតាំងស្នាក់នៅ។

បើតាមលោក ប៉ែន សុជាតិ បានបញ្ជាក់ថា ចំពោះអាណត្តិនិងបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្អែកទៅលើសេចក្តីណែនាំលេខ០១ ក្រសួងពាណិជ្ជកម្មបានចាត់វិធានការភ្លាម ដោយរៀបចំឲ្យមានស្តង់ឲ្យលក់នៅនឹងកន្លែងនៅតំបន់ក្រហម។ កន្លងមកនេះក្រសួងពាណិជ្ជកម្មបានរៀបចំមាន១១ទីតាំងមាន២២ស្តង់។ នៅក្នុង១១ទីតាំងមាន៨ទីតាំងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ក្រហម ដើម្បីបម្រើជូនប្រជាពលរដ្ឋតាមរយៈការអនុវត្តសេវាដឹកជញ្ជូនដល់ទីតាំងស្នាក់នៅ និងការបញ្ជាទិញតាមប្រព័ន្ធទូរសព្ទ ឬអនឡាញ ឬកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានមានប្រជាការពារ មានក្រុមល្បាត ដែលអាចនាំសាររបស់ប្រជាពលរដ្ឋដែលចង់ទិញនៅតាមស្តង់របស់ក្រសួងពាណិជ្ជកម្ម។

ទន្ទឹមនេះ លោក ប៉ែន សុជាតិ បានបន្ថែមថា ចំណែកនៅសល់៣ទីតាំងដែលទើបតែបង្កើត នៅក្រៅតំបន់ក្រហម ដែលបច្ចុប្បន្ននៅតំបន់លឿងទុំស្ថិតនៅផ្សារឈូកមាស នៅមុខអតីតវដ្តធើផាក និងនៅតាមបណ្តោយផ្លូវហាណូយ ដែលជាស្តង់នៅនឹងកន្លែងអនុវត្តការលក់ដោយប្រើប្រាស់សេវាការបញ្ជាទិញដែលមានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មគឺតាមទីតាំងផ្សារអនឡាញ និងមានលេខទូរសព្ទដែលប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង