Yearendyearend1140x150

«អ្នកជំងឺម្នាក់»ក្នុងចំណោម២នាក់ដែលទើបរកឃើញកូវីដនៅ«ខេត្តត្បូងឃ្មុំ» បានទទួលមរណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ត្បូងឃ្មុំ៖ យោងតាមមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ នៅយប់ម្សិលមិញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកជំងឺ ២នាក់ ដែលទើបរកឃើញវិជ្ជមានកូវីដ១៩ កាលពីយប់ម្សិលមិញ ថ្ងៃទី២៧ ខែមេសា នេះ ហើយករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ ជាករណីទី១ នៅខេត្តត្បូងឃ្មុំ។ 

តាមរយៈការធ្វើការតេស្តរហ័សរកមេរោគកូវីដ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២នាក់ខាងលើ រួមមាន៖ ១- ស្រ្តីឈ្មោះ ជុត រ៉ាវុធ ៥០ឆ្នាំ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ (ប៉ះពាល់ជាមួយឪពុកស្លាប់ កាលពីថ្ងៃទី២៣ មេសា ) កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រាប់។ ហើយបច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៃ«មន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ» (សួង) ។ 

ដោយឡែក ២- ស្រ្តីឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ (ប្រពន្ធបុគ្គលិកមណ្ឌលសុខភាពជីរោទិ៍ទី១)។ បន្ទាប់ពីរកឃើញ និងដាក់ឲ្យសម្រាកព្យាបាល នៅយប់ថ្ងៃដដែលនេះ អ្នកជំងឺជាស្រ្តីឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅយប់ម៉ោង៩ និង១៨នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះយ៉ាងដុតដៃដុតជើងយ៉ាងណា ក៏មិនអាចជួយបាននោះដែរ ដែលជាករណីទី១ហើយ ក្នុងខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលដំណឹង ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវការសោកស្តាយចំពោះសាកសព និងក្រុមគ្រួសារសព ក៍ដូចជាបានណែនាំឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរ ចាត់ចែងរៀបចំរុំខ្ចប់សាកសព យកទៅបូជានៅទីបច្ឆាមរណៈដែលបានរៀបចំទុករួចជាស្រេចសម្រាប់អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩ ទៅតាមវិធានសុខាភិបាលភ្លាមៗផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង