Yearendyearend1140x150

អ្នកជំងឺកូវីដ១៩ចំនួន៨៣៤នាក់នៅមណ្ឌលព្យាបាលកោះពេជ្របានជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺដែលអនុញ្ញាតឱ្យចេញទៅផ្ទះ។

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្រ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺ បន្ទាប់ពីទទួលការព្យាបាលពីក្រុមពេទ្យ។លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩។

តាមរយៈទំព័រហ្វេសហ៊ុករបស់ខ្លួន នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានអះអាងថា មានអំពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្រ។អ្នកជំងឺដែលជាសះស្បើយទាំងអស់នោះបានណែនាំឲ្យត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រឆាំង Covid 19 និងក្រុមសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំង ដែលបានខិតខំប្រឹងប្រែងការពាររៀបចំ និងសំរួលសណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាលកោះពេជ្រ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង