Yearendyearend1140x150

ក្រុមគ្រូពេទ្យជំនាញចិននឹងមកដល់កម្ពុជានៅថ្ងៃទី២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យប្រទេសចិន។រូបភាពពីទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញពីប្រទេសចិននឹងមកកាន់ប្រទេសកម្ពុជានៅថ្ងៃចន្ទ ទី២៣ ខែមីនា​​​ ដើម្បីជួយកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។នេះបើតាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

បើតាមស្ថានទូតចិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគ្រោងបញ្ជូនមកកម្ពុជា​ នឹងមកដល់កម្ពុជាព្រឹកថ្ងៃចន្ទ័ ទី២៣ ខែមីនា។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង