Yearendyearend1140x150

ការធ្វើចរាចរណ៍នៅតំបន់មួយចំនួននៅភ្នំពេញបានកំរើកឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការធ្វើចរាចរណ៍នៅតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៧មេសានេះ បានកំរើកឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលដកឃ្លាមួយជំហាននៃការរឹតត្បិតការធ្វើចរាចរណ៍។ សង្គេតឃើញថាមានកង់បី ម៉ូតូ រថយន្តមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញនៃការធ្វើចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ហើយឃើញថាការធ្វើចរាចរណ៍មានការមមារញឹកជាងមុន បើធៀបទៅនឹងការរឹតត្បិតដំបូង។

សមត្ថកិច្ចបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ឲ្យដឹងថា ការរឹតបន្តឹងចំពោះការធ្វើដំណើរក្នុងតំបន់បិទខ្ទប់នៅតែអនុវត្តជាធម្មតា ប៉ុន្តែការធ្វើដំណើរចរាចរណ៍ធម្មតានៅថ្ងៃនេះ គឺដោយសារប្រជាពលរដ្ឋមួយចំនួនមានសំណុំឯកសារត្រឹមត្រូវ ហើយក៏មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែរ។ ហើយតំបន់ដែលអាចឆ្លងកាត់ជាតំបន់ដែលមិនមានការឆ្លងនូវជំងឺកូវីដខ្លាំង ចំណែកតំបន់ក្រហមដែលមានការបិទខ្ទប់រឹតត្បិត គឺមិនមានការអនុញ្ញាតឲ្យធ្វើចរាចរណ៍ទេ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាបានចេញកាលពីថ្ងៃទី២៥មេសា ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរនៅទូទាំងប្រទេស មិនមានសុពលភាពនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅទេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ចំពោះការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាល ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង