Yearendyearend1140x150

ព្រះអង្គ ប្រាក់ ឃុន អ្នកប្រាជ្ញផ្នែកភាសាបាលីបានសុគតហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ ព្រះអង្គ ប្រាក់ ឃុន អ្នកប្រាជ្ញចេះភាសាបាលីស្ទាត់ជំនាញ និង ជាអតីតជាគ្រូបង្រៀនភាសាបាលីជើងចាស់មួយអង្គ នៅល្ងាចថ្ងៃទី ២៦ មេសានេះ បានសុគតហើយក្នុងព្រះជន្ម ៩៦ ព្រះវស្សា ស្ថិតក្នុងវ័យជរាមិនអាចក្រោកនិមន្តទៅណាបាន កំពុងតែសិងនៅលើគ្រែ។

ព្រះតេជព្រះគុណ ប្រាក់ ឃុន ព្រះអង្គជាអ្នកប្រាជ្ញពុទ្ធសាសនាមួយរូបដែលមានស្រុកកំណើតនៅខេត្តតាកែវ។ព្រះអង្គប្រសូតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩២៦ ក្នុងគ្រួសារកសិករមួយ។ កាលពីក្មេងធ្លាប់ចូលសាងផ្នួសបួសរៀនធម៌អាថ៌ចេះយ៉ាងស្ទាត់ជំនាញ ជាពិសេសផ្នែកភាសាបាលី។ ក្រោយបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ក្នុង១៩៥៦ លោកឪក៏បានលាចាកសិក្ខាបទ ហើយបានប្រឡងជាប់ជាគ្រូបង្ហាត់នៅក្រសួងអប់រំជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ ប្រាក់ ឃុន បានបន្សល់ទុកនូវស្នាព្រះហស្តយ៉ាងច្រើនជាអនេក ជាពិសេសការរៀបរៀងសៀវភៅធម៌ សៀវភៅភាសាបាលី ការសរសេរចម្លងឡើងវិញនូវសៀវភៅវេស្សន្តរជាតក និងការថតចម្លងជាសំឡេងបកប្រែគម្ពីរធម្មបទដ្ឋកថា។ ក្រៅពីនេះលោកឪក៏បានចំណាយថវិកាកសាងសមិទ្ធផលផ្សេងៗតាមបណ្តាវត្តមួយចំនួន ក្នុងនោះក៏មានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រះអង្គ បាលី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង