Yearendyearend1140x150

អ្នកជំងឺចំនួន«១០នាក់»ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមេសានេះ បានប្រកាសថា អ្នកជំងឺកូវីដជាជនជាតិខ្មែរចំនួន ១០នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ ជាករណីទី៦២, ៦៣, ៦៤, ៦៥, ៦៦, ៦៧ ៦៨, ៦៩, ៧០ និងទី៧១ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃមរណភាពដោយសារជំងឺកូវីដ-១៩ របស់ជនជាតិខ្មែរចំនួន ១០រូបខាងលើ មានដូចតទៅ៖

១) បុរសឣាយុ ៧៧ឆ្នាំ អាសយដ្ឋាននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

២) បុរសឣាយុ ៣៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

៣) បុរសឣាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៤) បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅក្រុងបាវិត ខេត្តស្វាយរៀង

៥) បុរសអាយុ៤២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

៦) បុរសអាយុ ៥៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

៧) ស្រ្តីអាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

៨) ស្ត្រីអាយុ ៧១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

៩) ស្ត្រីអាយុ ៣២ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

និងទី១០) ស្រ្តីអាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ករណីស្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង