Yearendyearend1140x150

យោធាផ្កាយ២លួចដឹកចិនខុសបម្រាម ត្រូវបានបញ្ជូនមកភ្នំពេញកាត់ទោស

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មេខ្លោងឈ្មោះ ស៊ុ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោផ្កាយ២មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ

ខេត្តស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀងចាប់ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ២ថ្នាក់ឧត្តមសេនីយ៍ទោ និងបក្សពួកក្រោយលួចដឹកជនជាតិចិនមួយក្រុមពីក្រុងបាវិតខេត្តស្វាយរៀងទៅរាជធានីភ្នំពេញ ដោយខុសពីបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញមិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្តទូទាំងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺកូវីដ-១៩។

យោងតាមមន្ទីរព័ត៍មានខេត្តស្វាយរៀង មន្ត្រីយោធាផ្កាយ២ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងបក្សពួក០៦នាក់ទៀតនៅវេលាយប់ម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះទៀត បានប្រើប្រាស់រថយន្តចំនួន៤គ្រឿងដើម្បីលួចដឹកជនជាតិចិនចំនួន២៨នាក់នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅ ភូមិ បាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ។

ប្រភពដដែលបន្តទៀតថា អ្នកជាមេខ្លោងឈ្មោះ ស៊ុ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោផ្កាយ២មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិហើយបុរសម្នាក់ទៀតឈ្មោះ ស៊ូ សុភា ជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន(ពីស្រុក ស្វាយជ្រំពីស្រុករមាសហែកមកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1ក្រុងបាវិតរួចឲ្យក្រុមលោកផ្កាយ ២ ដឹកពីក្រុងបាវិតទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញមកក្រុងបាវិតខេត្តស្វាយរៀង)។

ចំណែក៥នាក់ផ្សេងទៀតគឺមិនមែនជាមន្ត្រីយោធាទេ គឺពួកគេត្រូវលោកផ្កាយ២បានឲ្យក្លែងជាមន្ត្រី យោធាហើយជួលឲ្យបើករថយន្តប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពអ្នកទាំង៥នាក់ ។

ក្រោយពីសាកសួរអស់រយៈពេលពេញ ១ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែមេសានេះ ជនសង្ស័យ ទាំង ០៧ នាក់នេះត្រូវបានក្រុមសមត្ថកិច្ចអធិការនគរបាលក្រុងបាវិត បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី។ រីឯជនជាតិចិនទាំង២៨នាក់នោះត្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន ហើយរង់ចាំយកសំណាកពិនិត្យចេញលទ្ធផលបានរកទីតាំងដាក់ជាក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង