Yearendyearend1140x150

អ្នកជំនាញចិន ប្រាប់ពីវិធីបង្ការ និងការគ្រប់គ្រងកូវីដ១៩ ទៅកាន់ប្រទេសអឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ចិន៖ ក្រសួងការបរទេសចិន និង គណៈកម្មាធិការជាតិសុខាភិបាលចិន កាលពីថ្ងៃ ទី ១៩ ខែ មីនា ឆ្នាំ២០២០ បានធ្វើសន្និសីទ មួយស្ដីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ទៅកាន់មន្រ្តីរដ្ឋាភិបាល និងអ្នកជំនាញខាងសុខាភិបាលប្រទេសអឺរ៉ុបចំនួន១៨។ ប្រទេសអឺរ៉ុបចំនួន ១៨ ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង ស្វ៊ីស ជាដើម។

អ្នកជំនាញចិន បានឧទ្ទេសនាម ពីបទពិសោធន៍ និងការអនុវត្តរបស់ភាគីចិន អំពីលក្ខណៈរាតត្បាតនៃ ជំងឺ កូវីដ១៩ ជាមួយវិធានការ បង្ការ និងគ្រប់គ្រង និងការព្យាបាលអ្នកជំងឺក្នុងងមន្ទីរពេទ្យ ព្រមទាំង បានឆ្លើយតបយ៉ាងជំនាញ និង លម្អិតអំពីសំណួរដែលលើកឡើងដោយអ្នកជំនាញបរទេសផងដែរ ។

មន្រ្តី និងអ្នកជំនាញនៃបណ្តាប្រទេស អឺរ៉ុបទាំង១៨ ប្រទេស បានកោតសរសើរប្រទេសចិន ចំពោះ វិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដ៏កាចសាហាវនេះ ព្រមទាំងថ្លែងអំណរគុណ ដល់ភាគីចិន ដែលបានធ្វើសន្និសីទ ទាន់ពេលវេលា ដែលវាជាឱកាសដ៏មានតម្លៃ សម្រាប់បណ្តា ប្រទេសអឺរ៉ុបនានា ដែលកំពុងស្ថិតក្នុងរយៈកាលនៃការផ្ទុះឡើង យ៉ាងឆាប់រហ័សនៃជំងឺកូវីដ ១៩ យក ទៅរៀនសូត្រដើម្បីបង្ការ និងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ។នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង