Yearendyearend1140x150
Img 0571

វីដេអូឯកសារ«ឆឺ និងដំរីឯកាបំផុត» នឹងចាក់ផ្សាយនៅថ្ងៃនេះចំថ្ងៃទិវាភពផែនដី

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ដំរី Kawann និងតារាចម្រៀងអាមេរិក Cher រូបភាព ( ឯកសារ )

ភ្នំពេញ៖ វីដេអូឯកសារ ដែលបានចងក្រងទុក ស្ដីពីដំណើរការនៃការជួយសង្រ្គោះដំរីឯកា Kawann នៅប្រទេសប៉ាគីស្ថាន តាមរយៈតារាចម្រៀងអាមេរិកមួយរូបឈ្មោះ Cher នឹងចាក់បញ្ចាំងនៅថ្ងៃនេះ ចំថ្ងៃទិវាភពផែនដី នៅសហរដ្ឋអាមេរិក ហើយនឹងបន្តចាក់ផ្សាយនៅទូរទស្សន៍Smithsonian នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

យោងតាមទូរទស្សន៍ The Smithsonian បានឱ្យដឹងថា តារាចម្រៀងដ៏ល្បីជនជាតិអាមេរិចម្នាក់ឈ្មោះ Cher ជាបុគ្គលដែលបានលះបង់នៅក្នុងបុពហេតុជួយសង្រ្គោះសត្វដំរីដ៏ឯកាមួយកាវ៉ាន់ពីប្រទេសប៉ាគីស្ថានមកកម្ពុជា។ 

តារាឆ្នើមលំដាប់ពិភពលោករូបនេះ បានគៀងគរអ្នកល្បីល្បាញ ពិសេសគឺជំរុញចំពោះបុព្វហេតុនៃការជួយសង្រ្គោះដំរីកាវ៉ាន់ឱ្យកាន់តែខ្លាំងក្លា ដូចជាបង្កើតឱ្យមានយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាសកល ដោយមានការគាំទ្រពីអ្នកពេទ្យសត្វជំនាញក្រុមជំនួយសត្វ និងម្ចាស់តំបន់អភិរក្សសត្វព្រៃដ៏ទៃទៀត។

ដើម្បីទុកជាឯកសារ ដំណើរការនៃការបញ្ជូនដំរីនេះត្រូវបានចងក្រងជាឯកសារ ដែលមានឈ្មោះថា« ឆឺ និងដំរីឯកាបំផុត» ដែលនឹងត្រូវចាក់ផ្សាយជាលើកដំបូងនៅក្នុងនៅថ្ងៃទិវាភពផែនដី ទី២២ ខែមេសា ឆ្នាំ២០២១ នៅក្នុង Paramount+ ក្នុងសហរដ្ឋអាមេរិច។ ហើយនឹងបន្តការចាក់ផ្សាយនៅក្នុងទូរទស្សន៍ Smithsonian នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ។ 

តារាចម្រៀងCher បានលើកឡើងថា នាងបានឃើញតាមរយៈសកម្មជនផ្សេងទៀតតាមបណ្តាសង្គម គឺមនុស្សទាំងអស់មិនចង់ឃើញសត្វទទួលនូវការឈឺចាប់ឡើយ។ ដូច្នេះហើយ នាងក៏ជាបុគ្គលម្នាក់ដែលមានចិត្តអាណិតអាសូរចំពោះសត្វ ហើយទាំងនេះអាចជាសាច់រឿងមួយជួយបង្កើតសេចក្តីស្រឡាញ់ និងភាពសប្បាយរីករាយផងដែរ។

ជាងនេះទៅទៀត តារាចម្រៀង Cher ចង់ធ្វើការជាមួយក្រុមការងារក្នុងស្រុកជាមួយ Studio៤ ដែលបានសហការផលិតជាមួយក្រុមការងារ Nutshell TV Ltd ដើម្បីផលិតឯកសារភាពយន្តឯកសារនេះ។ 

ស្ថាបនិកនិងជាផលិតករនៃStuio៤ លោក ថា ពិសិដ្ឋ មានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយណាស់ដែលបានធ្វើការជាមួយតារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការគឺលោកស្រី Cher សំរាប់ខ្សែភាពយន្តឯកសារនេះ។ ខ្ញុំជឿជាក់ថានេះគឺជារូបភាពដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាដែលជាឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកនិងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ហើយវានឹងធំធេងណាស់សំរាប់ប្រទេសកម្ពុជា»។

សូមជម្រាបថា​ ដំរីខ្វះអាហារូបត្ថម្ភ ដែលមានទំងន់៥តោនឈ្មោះកាវ៉ាន់ ត្រូវបានដាក់ច្រវ៉ាក់២០ឆ្នាំត្រូវបានវាយដោយដំបងចុងស្រួច និងជាប់ក្នុងទីរោងតូចចង្អៀតក្តៅហែងនៅអ៊ីស្លាម៉ាបាត ក្នុងប្រទេសប៉ាគីស្ថាន។ ហើយស្ថានភាពរស់នៅបែបនេះ អាចបង្ករអោយមានបញ្ហាសុខភាព ដូចជាជម្ងឺធ្លាក់ទឹកចិត្ត ខឹងច្រឡោត និងជំងឺធាត់លើសគីឡូ។ វាក៏ជាមូលហេតុមួយដែលមិត្តរបស់កាវ៉ាន់បានស្លាប់ផងដែរ។

ដំរីកាវ៉ាន់ បានក្លាយជាផ្ទាំងរូបភាពបញ្ជាក់ពីភាពលំបាករបស់សត្វដែលត្រូវបានគេចាប់អារម្មណ៍ និងធ្វើឱ្យមានការរំជើបរំជួលនៅក្នុងបណ្តាញសង្គម ហើយភ្លាមៗនោះបានធ្វើឱ្យតារាចម្រៀងCher ចាប់អារម្មណ៍ ចុងក្រោយនាងបានសហការបង្កើត Free The Wild ជាមួយដៃគូឈ្មះ Mark Cowne, Gina Nelthorpe Cowne និង Jennifer Ruiz ដើម្បីជំរុញចលនានេះ និងបានថតបទចម្រៀងមួយឈ្មោះថា“ Walls” ដើម្បីបង្កើនការចាប់អារម្មណ៍បន្ថែមទៀតសម្រាប់ការដោះលែងដំរីកាវ៉ាន់។

ជាលទ្ធផល នៅខែ ឧសភា ឆ្នាំ២០២០ នៅពេលដែលតុលាការជាន់ខ្ពស់ប៉ាគីស្ថានបញ្ជាឱ្យ កាវ៉ាន់ ត្រូវបានដោះលែង។ ដោយធ្វើការជាមួយអង្គការជួយសង្គ្រោះអន្ដរជាតិមួយឈ្មោះថា Four Paws និងពេទ្យសត្វវិសាមញ្ញ គឺលោកវេជ្ជបណ្ឌិត Amir Khalil ហើយក្រុមការងារបានរកឃើញផ្ទះថ្មី ដែលមានសក្តានុពលសម្រាប់កាវ៉ាន់ គឺនៅសួនអភិរក្សសត្វព្រៃកម្ពុជា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ដំរីកាវ៉ាន់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង