Cct850x100 1
1800px x h300px kh

កំពតរកឃើញករណីវិជ្ជមានកូវីដចំនួន០៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដចំនួន០៣នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសបានឲ្យដឹងថា អ្នកវិជ្ជមានកូវីដទាំង ៣នាក់នោះរួមមាន៖

១. ឈ្មោះ ឈីន សន ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

២. ឈ្មោះ អន ស្រីយី ភេទស្រី អាយុ ២៤ ឆ្នាំ មានផ្ទៃពោះ ៨ ខែ មានទីលំនៅសព្វថ្ងៃភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

៣. ឈ្មោះ ភួន ភេន ភេទស្រី អាយុ៣៩ ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត (គាត់មានមុខរបរជាអ្នកដើរទិញបន្លែ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ យកទៅលក់នៅផ្សារលើ ខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ)។

សូមជម្រាបថា បច្ចុប្បន្នអ្នកវិជ្ជមានកូវីដចំនួន០៣នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត និងនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន កោះស្លា (៣១៧)។

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង