Yearendyearend1140x150

អ្នកជំនាញព្រមានថារលកទីបីនៅថៃកាន់តែអាក្រក់ទៅខណៈវីរុសថ្មី variant រាលដាលខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ប្រភពរូប៖ The Bangkok Post

ថៃ៖ លោកសាស្ត្រាចារ្យ Opass Putcharoen ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងនៃមន្ទីរពេទ្យជូឡាឡុងកនបានព្រមានថា ការឆ្លងវីរុស Covid-19 នៅប្រទេសថៃមានគ្រោះថ្នាក់ជាងព្រោះ ថាវីរុសថ្មីអាចរស់នៅក្នុងខ្លួនបានយូរជាងប្រភេទមុន។

លោក Opass Putcharoen បាននិយាយថា ចំនួនយុវជនដែលរងគ្រោះដោយសារវីរុសថ្មី variant មានការកើនឡើង បើប្រៀបធៀបទៅនឹងរលកចុងក្រោយ។ ហើយវីរុសជំនាន់ថ្មីនេអ ទំនងជារីករាលដាលលឿនជាងមុនទៀតផង។លោកបន្តថា ពេលនេះអ្នកជំងឺមានអាការៈធ្ងន់ធ្ងរតិចជាងមួយសប្តាហ៍ បន្ទាប់ពីឆ្លងវីរុសនេះ ដូច្នេះគ្រូពេទ្យត្រូវតែត្រៀមខ្លួនដើម្បីព្យាបាលឱ្យបានឆាប់បំផុត។

លោក Opass Putcharoe បានព្យាករណ៍ផងដែរថា មន្ទីរពេទ្យ ICUs នឹងចាប់ផ្តើមមានអ្នកជំងឺ Covid-19 ពេញចាប់ពីសប្តាហ៍នេះ។ ដូច្នេះវិធានការណ៍ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍និងការចាក់វ៉ាក់សាំងគឺចាំបាច់ណាស់ ដើម្បីដោះស្រាយរលកទីបីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង