Yearendyearend1140x150
Img 0571

ពលរដ្ឋ«៤នាក់»បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបតំណាង

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា នេះ បានប្រកាសពី«ក្នុងថ្ងៃទី១៩ មេសា មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ លើជនជាតិខ្មែរចំនួន ០៤នាក់» រួមមាន បុរសអាយុ ៦៥ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, បុរសអាយុ ៧២ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត , ស្រ្តីអាយុ ៤៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង ស្រ្តីអាយុ ៤០ឆ្នាំ នៅមណ្ឌលសុខភាពចាក់អង្រែ។  

យោងតាមរបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រសៀលម៉ោង ២ និង២០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការវិវត្តរបស់ជំងឺ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង៧ និង២០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ការស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។ 

ចំណែករបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»ដដែល បានរាយការណ៍ប្រាប់ពីករណីស្លាប់មួយទៀតថា បុរសជនជាតិខ្មែរអាយុ ៧២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ«មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន» នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានរោគសញ្ញា ក្អកហត់ រួមទាំងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមដំណាក់កាលចុងក្រោយប្រចាំកាយ។ បន្ទាប់ពីបាន«រកឃើញមានវិជ្ជមានកូវីដ-១៩» ហើយអ្នកជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅ«មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត» នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ដោយស្ថានភាពរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង៤ និង០២នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យការស្លាប់បាត់បង់ជីវិតនោះ គឺដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវិរុសកូវីដ-១៩ លើអ្នកជំងឺ«ទឹកនោមផ្អែម» «ជំងឺបេះដូង» និង«ខ្សោយតំរងនោមប្រចាំកាយ»។ 

ដោយឡែកនៅ«មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ»វិញ បានឱ្យដឹងថា មានស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាកពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩. ជាមួយរោគ សញ្ញាហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើមដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង១ និង៤០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ 

ករណីស្លាប់នៅ«មណ្ឌលសុខភាពចាក់អង្រែ» ក្រុមគ្រូពេទ្យ បានឱ្យដឹងថា មានស្រ្តីជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ រួចត្រូវបានដាក់ឱ្យព្យាបាលនៅ«មណ្ឌលព្យាបាលចាក់អង្រែ» នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង១ និង១០នាទី ដោយការវិវត្តរបស់ជំងឺ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏មិនអាចជួយសង្គ្រោះបាន អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង៦ និង២៨នាទី ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតដោយសារ«វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ» និង«រលាកសួតទាំងសងខាង» ដោយសារវីរុសកូវីដ-១៩ ។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទូទៅ បានចូលរួមរំលែកមរណទុក្ខជាមួយសូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងជាទីបំផុតជាមួយក្រុមគ្រួសារនៃសពផង៕​ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង