Yearendyearend1140x150

សម្តេច ហ៊ុន សែន«ចាក់វ៉ាក់សាំង»ដូសទី២នៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ចាក់វ៉ាក់សាំងលើកទី២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២០ មេសានេះ បានចាក់វ៉ាក់សាំងលើកទី២ រួចរាល់ហើយ។ការចាក់នេះ គឺធ្វើឡើងមុនពេលដែលសម្តេចនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាននៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៤ មេសា ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១ ហើយថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។

បើតាមសម្តេចថ្លែងថា "លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac"

គួរបញ្ជាក់ថា សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​មាន​តំណែង​ជា​រដ្ឋមន្រ្តី​ បាន​ចាក់​វ៉ាក់​សាំងរបស់​ក្រុម​ហ៊ុន​ Astra​Zeneca តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩​ ជា​សកល​របស់​អង្គការ ​WHO ដែល​ហៅ​ថា​កូវ៉ាក់ ​(COVAX)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង