Cct850x100 1
1800px x h300px kh

ការរញ្ជួយដីភ្លោះកម្រិត ៥.៦និង៦.១ រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់ជាបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/

តៃវ៉ាន់៖ ការរញ្ជួយដីចំនួន ២ ដែលមានទំហំ ៥.៦ និង ៦.១ រ៉ិចទ័រ បានវាយលុកតំបន់Hualien នៅភាគខាងកើតកោះតៃវ៉ាន់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃអាទិត្យ។

ការរញ្ជួយកម្រិត ៥.៦ រ៉ិចទ័របានកើតឡើងនៅម៉ោង ២២ និង ១១ នាទីជាមួយជម្រៅ ៧ គីឡូម៉ែត្រនៅ នៃចំណុចកណ្តាល។ ប្រមាណជា ៣ នាទីក្រោយមក ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារស្រុកដដែល ដែលមានជម្រៅ ៥ គីឡូម៉ែត្រនៃចំណុចកណ្តាល។

ការរញ្ជួយដីទាំងពីរ ជាប្រភេទរញ្ចួយដីរាក់ ហើយកោះទាំងមូលបានរញ្ចួយ តែមិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់និងការស្លាប់នៅឡើយទេ។ ប្រជាជនត្រូវបានជម្លៀសចេញពីតំបន់ក្នុងផ្ទះភ្លាមៗបន្ទាប់ពីសំឡេងរញ្ជួយបានបន្លឺឡើង។

ការិយាល័យឧតុនិយមតៃវ៉ាន់បាននិយាយថា ការរញ្ជួយដីទាំងពីរបានកើតឡើងនៅក្នុងទីប្រជុំជន Shoufeng នៃ Hualien ដែលជាកន្លែងស្ថិតនៅជាប់គ្នាពីរដែលងាយនឹងការរញ្ជួយដី។

លោក Xiao Wenqi អ្នកព្យាករណ៍រញ្ជួយដីជាមួយការិយាល័យឧតុនិយមតៃវ៉ាន់បាននិយាយថាការវិភាគបច្ចុប្បន្ន គឺថាហ្វីលីពីននិងអឺរ៉ាសៀ បានប៉ះទង្គិចគ្នានៅឯតំបន់រញ្ជួយដែលជាផ្លូវប្រសព្វបញ្ឈរនៃចានពីរនៅតំបន់Hualienភាគខាងកើត។

យោងតាមអ្នកជំនាញការរញ្ជួយដីទាំងពីរ ជាការរញ្ជួយតូចៗ ខ្នាត ៣ ឬ ៥ រ៉ិចទ័រអាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ ឬ ២ សប្តាហ៍ក្រោយ៕

Khcct banner

អត្ថបទទាក់ទង