Cct850x100 1
1800px x h300px kh

អាជ្ញាធរ «បិទផ្សារធំទួលសង្កែ» ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អាជ្ញាធរក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានសម្រេចបិទផ្សារធំទួលសង្កែ រយៈពេល១៤​ថ្ងៃជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៩ មេសា ដល់ ០១ ឧសភា ក្រោយរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០ កុម្ភៈ។ 

យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខណ្ឌឬស្សីកែវ បានសម្រេចបិទផ្សារធំទួលសង្កែ ជាបណ្ដោះអាសន្ន ព្រោះក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូរឹង-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធាន ការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។

អាជ្ញាធរបញ្ជាក់ថា នៅចំពោះមុខគឺផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋាខផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងសង្កាត់ទួលសង្កែទី១ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បង ប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ឋ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារទេះគិតចាប់ពី ថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មក បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការ សង្ស័យថាឆ្លងមេរោគកូវី៨-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូរឹង-១៩ ជាបន្ទាន់ នៅក្នុងវិទ្យាល័យ បាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធាងចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្របំផុត៕ 

Khcct banner

អត្ថបទទាក់ទង