Cct850x100 1
1800px x h300px kh

មន្ត្រីនៅ«ក្រសួងសាធារណការនិងដឹកជញ្ជូន»ម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ មេសា នេះ បានប្រកាសថា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ នៃក្រសួងសាធារណការ​ និងដឹកជញ្ជូន លោក អ៊ុយ សុវណ្ណារិទ្ធ បម្រើការងារនៅ«ក្រសួងសាធារណការ និងដឹកជញ្ជូន» បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ក្នុងវ័យ ៥៥ឆ្នាំ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ព្រឹកម៉ោងប្រហែល ១១ និង៣០នាទី។

ក្នុងសេចក្តីជូនដំណឹងក្រសួង បានបញ្ជាក់ថា មន្ត្រីខាងលើ ដែលបានទទួលអនិច្ចកម្មដោយសារជំងឺកូវីដ១៩ មានឈ្មោះ អ៊ុយ សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ ជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនេះទៀត ក្រសួងក៏បានបញ្ជាក់ថា លោក អ៊ុយ សុវណ្ណារិទ្ធ មានជំងឺ«លើសឈាម» និងជំងឺ«ទឹកនោមផ្អែមប្រចាំកាយ»ផងដែរ។

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងពីការរកឃើញមន្ដ្រីនៅអង្គភាពខ្លួន ចំនួន ០៣រូប រកឃើញវិជ្ជមានកូវីដ-១៩ កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រួមមាន ទី១៖ លោក «អ៊ុយ សុវណ្ណារិទ្ធ» អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (ទទួលមរណភាពដោយសារជំងឺកូវីដនៅថ្ងៃទី១៨មេសានេះ) , ទី២៖ លោកស្រី «គង់ ចន្ធូ» អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល និងទី៣៖ លោក «អ៊ុយ សុវណ្ណារ៉ុង» ជំនួយការលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ។ 

គួរបញ្ជាក់ថា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក​ «អ៊ុយ សុវណ្ណារិទ្ធ» ដែលបានទទួលមរណភាពដោយសារវីរុសកូវីដ ត្រូវជាស្វាមីរបស់ លោកស្រី «គង់ ចន្ធូ» និងត្រូវជាឪពុកបង្កើតរបស់លោក «អ៊ុយ សុវណ្ណារ៉ុង»។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពផង៕


Khcct banner

អត្ថបទទាក់ទង