Yearendyearend1140x150

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦១៨នាក់ និងជាសះស្បើយ ៦០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់បន្ថែមទៀត ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៦០នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦១៨នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៤៩៣នាក់ ហើយខេត្តព្រះសីហនុ ៧៥នាក់, ខេត្តកណ្ដាល ៣១នាក់, ខេត្តតាកែវ ២នាក់, ខេត្តស្វាយរៀង ០៨នាក់ , ខេត្តកំពង់ស្ពឺ ០៣នាក់ , ខេត្តព្រៃវែង ០៥នាក់ និងខេត្តកំពង់ចាម ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៦៣៨៩នាក់ ជាសះស្បើយចំនួន ២៤៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៨៦៥នាក់ ហើយករណីស្លាប់ ៤៣នាក់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង