Yearendyearend1140x150

រាជរដ្ឋាភិបាលនឹងផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពលរដ្ឋនៅរាជធានីភ្នំពេញត្រូវអនុវត្តវិធានបិទខ្ទប់ទទួលបានការឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គម ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ ការឧបត្ថម្ភមានដូចជា ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងការផ្តល់ជូនសេវាទឹក ភ្លើង ដោយឥតគិតថ្លៃទៅតាមស្ថានភាពគ្រួសារនីមួយៗ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១ដូចជា៖ គ្រួសារមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់, គ្រួសារដែលមានសមជិកទទួលរងជំងឺកូវីដ១៩ តែមិនមានអ្នកស្លាប់ នៅទូទាំងប្រទេស និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវី១៩នៅទូទាំងប្រទេស។

របាយការណ៍បន្តថា ចំពោះគ្រួសារដែលមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់, គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ១៩ តែមិនមានអ្នកស្លាប់នៅទូទាំងប្រទេស និងគ្រួសារដែលមានសមាជិកស្លាប់នៅទូទាំងប្រទេស ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន១លើកគត់តាមកម្រិតគឺ សមាជិកគ្រួសារម្នាក់អាចទទួលប្រាក់បាន១៦០ ០០០រៀល, ២-៣នាក់ ទទួលបាន ២០០ ០០០រៀល និងចាប់ពិ៤នាក់ឡើងទៅទទួលបាន ២៤០ ០០០រៀល។

ក្រៅពីនេះ គ្រួសារទាំងនេះក៏ត្រូវទទួលបានការឧបត្ថម្ភស្បៀងអាហារចំនួន១លើកគត់ គឺអង្ករ២៥គីឡូក្រាម, មី១កេសតូច, ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។ គួរបញ្ជាក់ថា ការឧបត្ថម្ភជាសាច់ប្រាក់នេះ មិនអនុវត្តចំពោះគ្រួសារមានបណ្ណសមធម៌ដែលបាននឹងកំពុងទទួលបានការឧបត្ថម្ភក្រោម«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩»ទេ។

រីឯការឧបត្ថម្ភលើថ្លៃទឹកស្អាត និងអគ្គិសនី មានទៅតាមកម្រិតស្ថានភាពគ្រួសារនីមួយៗដូចជា គ្រួសារមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលបានអនុវត្តវិធានការបិទខ្ទប់ត្រូវទទួយលបានការឧបត្ថម្ភកម្រិតអប្បបរាមាលើថ្លៃប្រើប្រាស់ទឹកស្អាត និងអគ្គិសនី ចំនួន២ខែ, គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ១៩ តែមិនមានអ្នកស្លាប់នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភកម្រិតអប្បបរាមាលើថ្លៃប្រើប្រាស់ទឹកស្អាត និងអគ្គិសនី ចំនួន៣ខែ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភកម្រិតអប្បបរាមាលើថ្លៃប្រើប្រាស់ទឹកស្អាត និងអគ្គិសនី ចំនួន៥ខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ការឧបត្ថម្ភ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង