Yearendyearend1140x150

សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យបញ្ជូន«អ្នកល្មើសវិធានបិទខ្ទប់»ទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រ និងលើកទឹកចិត្តចំពោះការបញ្ជូនអ្នកដែលល្មើសបម្រាមរបស់រាជរដ្ឋាភិបាលទៅតុលាការ។ការប្រកាសនេះ គឺបន្ទាប់ពីសម្តេចមើលឃើញថា មានប្រជាពលរដ្ឋមួយចំនួននៅតែបន្តល្មើស និងមិនគោរពតាមវិធានការរបស់រដ្ឋាភិបាល។

សម្តេចហ៊ុន សែន បានថ្លែងថា សម្រាប់មនុស្សណាក៏ដោយបើបំពានការវិធានការបិទខ្ទប់ ឬបំពានការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ សម្តេចលើកទឹកចិត្តចំពោះការបញ្ជូនអ្នកដែលល្មើសបម្រាមរបស់រាជរដ្ឋាភិបាលទៅតុលាការ ហើយសម្តេចរីករាយចំពោះវិធានការនេះ។

ជាមួយគ្នានេះ សម្តេចសុំការយោគយល់ជាប្រជាពលរដ្ឋម្តងទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខិតខំរួមគ្នាទប់ស្កាត់កុំឱ្យការឆ្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាវិលទៅរកសភាពដើមវិញ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង