Yearendyearend1140x150

កំពង់ធំរកឃើញករណីវិជ្ជមានថ្មី០១នាក់ជាកម្មករសំណង់លួចរត់ពីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ចេញផ្សាយនៅថ្ងៃទី ១៦ មេសានេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន បុរសម្នាក់ ឈ្មោះ ឡេក បញ្ញា បានជិះម៉ូតូផ្ទាស់ខ្លួនត្រលប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅម្តុំផ្សារអូឌឹម និងបានឈប់ចាក់សាំងនៅចោមចៅ រួចបន្តដំណើររហូតដល់ខេត្តកំពង់ធំដោយបានគេចប៉ុស្តិ៍ត្រូតពិនិត្យតាមផ្លូវទឹកឆា។ពេលដល់ផ្ទះម្តាយបានជូនដំណឹងដល់មេភូមិ ហើយក្រុមការងារបានចុះទៅយកសំណាក ក្រោយមកក៏រកឃើញវិជ្ជមានកូវីដ-១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង