Yearendyearend1140x150

ពលរដ្ឋ០២នាក់នៅ«ខេត្តក្រចេះ»ឆ្លងកូវីដបន្ទាប់ពីប៉ះពាល់កម្មការិនីវិជ្ជមានកូវីដនៅរោងចក្រ«ឌីន ហាន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០២នាក់ នៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាអ្នកប៉ះពាល់ជាមួយកម្មការនីរោងចក្រ«ឌីន ហាន»ម្នាក់ ត្រលប់មកស្រុក ជាករណីឆ្លងដំបូងគេនៅខេត្តក្រចេះ រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ មេសាកន្លងទៅ។ នេះយោងតាមរដ្ឋបាលខេត្ត បានផ្សាយជូនដំណឹងដល់សារធាណជនឱ្យបានដឹង នៅថ្ងៃទី១៥មេសានេះ។

នៅក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះ អាជ្ញាធរខេត្តក្រចេះ បានអះអាងថា ពលរដ្ឋទាំងពីរខាងលើ «ឆ្លងជំងឺកូវីដ»ពីកម្មការិនីរោងចក្រ«ឌីន ហាន»ម្នាក់ឈ្មោះថា «ជុំ ចន្ទី» ភេទស្រី អាយុ ២៩ឆ្នាំ ត្រឡប់ពីភ្នំពេញមកដល់ភូមិខាងលើនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២មេសា កន្លងទៅ មានអត្តសញ្ញាណរួមមាន៖ ពលរដ្ឋទី១ ឈ្មោះ «យាម ដានី» ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ពលរដ្ឋទី២ ឈ្មោះ «ស៊ីម សារុំ» ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកវិជ្ជមានទាំង ០២នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសារ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីបើពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង