Yearendyearend1140x150
Img 0571

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣៤៤នាក់ និងជាសះស្បើយ ២៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៤៤នាក់បន្ថែមទៀត ក្នុងនោះមាន ៣៣៩នាក់ ដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ២៩នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៣៤៤នាក់ខាងលើ ម្នាក់ជាពលករខ្មែរមកពីប្រទេសថៃ, ០៤នាក់ជាជនជាតិឥណ្ឌូនេស៊ីធ្វើដំណើរចូលមកកម្ពុជា និងអ្នកជំងឺ ៣៣៩នាក់ទៀត ជាករណីឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២៤៣នាក់ ហើយខេត្តស្វាយរៀង ៧១នាក់, ខេត្តព្រះសីហនុ ០៦នាក់ , ខេត្តសៀមរាប ០១នាក់ , ខេត្តកណ្ដាល ០៨នាក់ , ខេត្តកោះកុង ០៥នាក់, ខេត្តក្រចេះ ០២នាក់ និងខេត្តតាកែវ ០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥២១៨នាក់ ជាសះស្បើយចំនួន ២៣១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៨៥៨នាក់ ហើយករណីស្លាប់ ៣៦នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង