Yearendyearend1140x150

ឯកឧត្តមហ៊ុន ម៉ាណែតអរគុណអ្នកឧកញ៉ាពុង ឃាវសែដែលផ្តល់មជ្ឍមណ្ឌលពិព័រណ៍កោះពេជ្ររៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលអនុញ្ញាតអោយរាជរដ្ឋាភិបាល ខ្ចីទីតាំងមួយចំនួននៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារការកើនឡើងជាគំហុក នៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែម សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាព ក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រកាសអនុញ្ញាតឲ្យក្រុមការងាររាជរដ្ឋាភិបាល ខ្ចឺទីតាំងមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩។ការយល់ព្រមអនុញ្ញាតផ្តល់ទីតាំងមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រនេះ គឺបង្ហាញពីទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ-១៩។

គួរបញ្ជាក់ថា ចាប់ពីចាប់ពីផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩មក អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានផ្តល់វិភាគទានសរុបចំនួន ៨លាន៥សែនដុល្លារអាមេរិក ជូនរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ។

វិភាគទានសរុបចំនួន ៨លាន៥សែនដុល្លាអាមេរិកនោះ រួមមាន ៣លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងកូវីដ១៩, ៣លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្រោយ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង ២លានដុល្លារអាមេរិកក្រោយនេះ ត្រូវបានផ្តល់ជូនរដ្នាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលបានប្តូរឈ្មោះទៅជា មន្ទីរពេទ្យ «ហ្លួងម៉ែ» ហើយកាលពី២០២០ខែមីនាពេលផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជាលើកតំបូង អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក៏បានផ្តល់វិភាគទាន៥សែនដុល្លាអាមេរិកជូនរដ្ឋាភិបាលផងដែរ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង